ភ្នំពេញ៖ មង្គលការកូនស្រីសំណប់ចិត្តផលិតកម្មថោន មានការចូលរួមពីសំណាក់តារាស្រីប្រុសល្បីៗលំដាប់ជួរមុខជាច្រើន រាប់មិនអស់ មានដូចជា លោក ករុណា ពេជ្រ សុគន្ធ ថេរ៉ាយុ អ្នកនាង យក់ ថិតរដ្ឋា អ្នកនាង កាតុ​ កញ្ញា ឈិន សុវណ្ណបញ្ញា កញ្ញា ស៊ូ ស៊ីរីកា ជាដើម។

ក្រៅពីតារាល្បីៗ ពិធីមង្គលការនោះត្រូវអ្នករៀបចំកម្មវិធីនៅផលិតកម្មថោនប្រាប់ថា «ថៅកែគាត់ហៅស្ទើរតែទាំងអស់ ព្រោះគាត់យល់ថាដើម្បីបង្កើនភាពស្និទ្ធជាមួយបុគ្គលិក មិនមែនគាត់ចង់បានលុយយើងទេ»។