ភ្នំពេញ៖ រយៈពេល ៤ឆ្នាំមកហើយដែល តេង លក្ខិណា ចាកទ្រនំម៉ាយធីវីដែលកាលនោះនាងមានតួនាទីជាពិធីការិនីកម្មវិធី A1 មកធ្វើជាតារាចម្រៀងនៅផលិតកម្មអ៊ិមតែពេលនេះក៏ស្ងាត់បាត់ឈ្មោះនាងទៅវិញក្រោយល្បីបទ «សុំឈឺមួយថ្ងៃបានហើយ»។

ស្រាប់តែម្សិលមិញថ្ងៃទី៩ ឧសភា លេចវត្តមាននាងលើគណនីអ៊ីនស្ត្រាក្រាមមើលទំនងជាសប្បាយចិត្តខ្លាំង ប៉ុន្តែនាងមិនបានប្រាប់ថាជារឿងអ្វីនោះទេ ដោយគ្រាន់តែនាងបង្ហើបថា «ពេលវេលាដ៏មានសេចក្តីសុខ ជាពេលដែលអ្នកគិត និយាយ និងធ្វើអ្វីៗដោយស្រុះស្រួលនឹងគ្នា»។

យ៉ាងណាកាលប៉ុន្មានថ្ងៃមុននេះមិត្តភក្ររបស់នាងឈ្មោះ ចាន់ សុធា បានឃើញនាងចូលសម្រាកនៅព្យាបាលនៅមន្ទីរពេទ្យ តែប្រភពនោះ ក៏មិនដឹងថា «នាងឈឺអ្វីដែរ»។ ទន្ទឹងនឹងនាងបង្ហោះរូបសប្បាយរីករាយនោះ ក៏មានឱកាសលើកជាសំណួរទៅកាន់ តេង លក្ខិណា តែម្តងថា «ម្សិលមិញ​ទៅ​ពេទ្យ​ ឈឺអី?»។ ទោះជាយ៉ាងណាមកទល់ពេលនេះនាងមិនបានស្រាយពីចំងល់នោះទេ។