ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុករបស់តារាសម្តែង និងម៉ូដែល លោក អេឡិច ចាន់ត្រា បានបង្ហោះរូបភាពបង្ហាញពីពិធីសូត្រមន្តឡើងគេហដ្ឋានថ្មី កាលពីល្ងាចថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៧កាលពីម្សិលមិញនេះ។ ពីរូបភាពបង្ហាញពីពិធីសូត្រមន្តឡើងវីឡា របស់ លោក អេឡិច ចន្ត្រានោះ ក៏មានការបង្ហើបពីអ្នកសិល្បៈរួមអាជីពថា ផ្ទុះមួយនេះមានតម្លៃមិ នតិចជាងរាប់ម៉ីនដុល្លារនោះទេ។

នៅក្នុងគណនីហ្វេសប៊ុក លោក អេឡិច ចាន់ត្រា ក៏បានបង្ហាញថា «ខ្ញុំតំណាងឲ្យគ្រួសារទាំងមូល សូមថ្លែងអំណរគុណដល់បងស្រីជាទីគោរព និងស្រលាញ់ គឺបងមុំផ្សារដីហុយ ដែលបានមកជួយរៀបចំចាត់ចែងកម្មវិធីសូត្រមមន្ត និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ៊ុំ ពូ មីង បងប្អូន មិត្តភក្កិ ទាំងអស់គ្នាដែលបានផ្ដល់កិត្តិយស អញ្ជើញមកចូលរួម ប៉ុន្តែតារារូបសង្ហារូបនេះ ក៏បានប្រាប់ឲ្យដឹងដែរថា «សូត្រមន្តយកថ្ងៃល្អតែផ្ទះមិនទាន់បានរៀបចំតុបតែងរួចរាល់»។