ភ្នំពេញ៖ ស្របពេលដែលប្រជាប្រិយភាពកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃតារាសម្តែងស្រីជើងចាស់អ្នកនាង លី ម៉ារីណា កាន់តែមានទីផ្សារសិល្បៈក៏កាន់តែរីកឡើងមិនថាការសម្ដែង និងចេញទៅតាមកម្មវិធីនានា។
ដោយឡែកយើងក្រលេកមើលទៅសម្រស់របស់អ្នកនាងវិញមានវ័យកាន់តែជ្រេបន្តិចមែនប៉ុន្តែសម្រាប់សម្រស់របស់អ្នកនាងវិញ គឺនៅតែមានភាពស្រស់ស្អាត និងក្មេងជាងវ័យជានិច្ច ដោយការយកចិត្តទុកដាក់ថែរក្សាសម្រស់ក៏ដូចជាសុខភាពយ៉ាងយកចិត្តទុកដាក់។
ជាមួយសម្រស់នៅតែស្រស់ស្អាតនេះដែរថ្មីតារារូបនេះបានតុបតែងខ្លួនដោយស្លៀកសម្លៀកបំពាក់ក្នុងឈុតបុរាណប៉ុន្មានឈុតនេះទៀត រឹតតែធ្វើឱ្យអ្នកនាង លី ម៉ារីណា មានសម្រស់ស្រស់ស្អាត​លេចធ្លោថែមមួយកម្រិតទៀតផងដែរ។