ភ្នំពេញ៖នៅតាមឆាកតន្ដ្រីមួយចំនួនចុងក្រោយនេះតារាចម្រៀងពេជ្រ សោភា ហាក់មិនស្ដាប់Fanរបស់នាងនៅពីមុខឆាកដែលស្រែកសំណូមពរឲ្យច្រៀងបទ”បីឆ្កែទៅរាំ”នោះឡើយ ហើយសោភា បែរជាប្ដូរទៅច្រៀងបទផ្សេងៗទៀតទៅវិញ។ការធ្វើឲ្យអ្នកគាំទ្ររស្រងាកចិត្តនេះបន្ទាប់ពីអ្នកនាងពេជ្រ សោភា ត្រូវទាហ៊ានម្នាក់និងលោកសង្ឃមួយអង្គរឹះគន់រឿងច្រៀងបទ”បីឆ្កែទៅរាំ”នោះថាជាមនុស្សឆ្កួត ដែលធ្វើឲ្យសោភា ហាក់ស្រងាកចិត្តខ្លះដែរ។

តែពេជ្រសោភា មិនដែលប្រាប់ថានាងឈប់ច្រៀងបទ”បីឆ្កែទៅរាំ”នោះទេ គឺនាងច្រើនតែនិយាយលើឆាកថា ”គ្រាន់តែស្រលាញ់ឆ្កែខុសដែរអី?”។តារាចម្រៀងហង្សមាសថែមទាំងនិយាយថាសម្រាប់ឆ្នាំក្រោយៗគឺនាងធ្វើបទចម្រៀងទៅតាមទីផ្សារ បើគេនិយមស្ដាប់បទឆ្កែ គឺនឹងធ្វើតទៅទៀត តែបើគេលែងស្ដាប់ទើបនាងទៅធ្វើបទផ្សេងវិញ។

ពេជ្រ សោភា ក្រោយឈប់ចាប់ដៃគូជាមួយងួន ចាន់ដេវីត មកនាងបានលើកស្ទួយតារាចម្រៀងលោកStepឲ្យមានឈ្មោះល្បីនៅពេលនេះ ហើយសោភា ក៏បានបន្ថែមអាជីពថ្មីមួយទៀតដែរគឺការថតភាពយន្ដរឿង”បិសាចគូរឲ្យស្រលាញ់”។តែសោភា មិនទាន់មានគម្រោងថតរឿងទី២នោះទេ ដោយថាទាលើតែរឿងនោះសាកសមជាមួយនាងសម្ដែងដែរ៕