ភ្នំពេញ៖ រឿងអប់រំខ្លីចំណងជើងថា «កូនដុំថ្ម» ត្រូវអ្នកនិពន្ធរៀបរាប់ពីខ្សែជីវិតគ្រួសារក្រីក្រមួយ ដែលស្ត្រីជាម្តាយខំតស៊ូស៊ីឈ្នួលវាយថ្ម ដើម្បីបានកម្រៃទិញអង្ករច្រកឆ្នាំងផង និងមួយចំណែកទៀតផ្គត់ផ្គង់ឲ្យកូនៗទៅរៀន ខណៈនាងត្រូវបានគេឲ្យដើរតួជាស្ត្រីមេម៉ាយកូន២។

ស្ថិតក្នុងស្ថានភាពគ្រួសារកំពុងដុនដាបនោះ កូនប្រុសច្បងមានបំណងឈប់រៀន ព្រោះខ្មាសមិត្តភក្ររួមថ្នាក់ដៀលថា «ម៉េវាអ្នកវាយដុំថ្ម តើមានលុយឯណាទិញនំឲ្យវាស៊ី អាកូនដុំថ្ម»។ គ្រានោះម្តាយក៏បណ្តោយឲ្យកូនទៅការដ្ឋានវាយដុំថ្មជាមួយព្រោះកូនប្រុសថា «កូនឈប់រៀនហើយ ទៅរកលុយវិញ»។

ពេលដឹងថាកម្រៃបានមកពីការប្រើកម្លាំងមិនបានច្រើនដូចការប្រើបញ្ញានោះ កុមារារូបនោះក៏ស្ទុះទៅកាន់សៀវភៅប៊ិចវិញ រហូតដល់ដំណាក់កាលចុងក្រោយកូនដុំថ្មនោះក្លាយជាវិស្វករដ៏ជំនាញ មានលុយ ឡាន វីឡា រស់នៅយ៉ាងសុខស្រួលជាមួយម្តាយ និងប្អូនស្រី។

សូមទស្សនាវីដេអូ!!