ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ម្សិលមិញនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាសម្ដែងស៊ិចស៊ីកញ្ញា ដេននី ក្វាន់ បានបង្ហោះសារប្រតិកម្មយ៉ាងខ្លាំង ខណៈមានអ្នកមកបង្ហោះបង្ខូចប្រជាប្រិយភាពរបស់នាង។
ដោយជនខិលខូចនោះបានបង្ហោះសារ និងរូបកញ្ញា ដេននី ក្វាន់ រួមបងស្រី ហើយលើកឡើងថា«សួស្ដីបងប្អូនជនរួមជាតិទាំងអស់កុំភ្លេចចូលសុំនាងខ្ញុំធ្វើមិត្តផងណាព្រោះថាហ្វេសប៊ុកចាស់គេហែកបាត់ហើយអគុណទុកមុន​ចា​ប​ស្រលាញ់ដេននី ក្វាន់ កុំភ្លេចចុច ស៊ែផង»។
ភ្លាមនោះកញ្ញាដេននី ក្វាន់ ក៏បញ្ចេញកំហឹងខ្លាំងថា« កូនមីចុយម្រាយ អីក៏ថោកទាបម្ល៉េះ ហ៊ាន ដើរបោកគេ​ថា​Fb ខ្ញុំត្រូវគេHack អាចឹងៗអោយតែរកមុខឃើញគុកហើយអាអូន.»។ខណៈមហាជនជាច្រើនគាំទ្រនូវគំនិតនេះដែ​រ​ ក៏លើកឡើងថា«ឃើញគេល្អមិនបានសោះ ពួកវានេះតាមឈ្នានីសកេមិនឈប់សមគុកមែននិងបង»។