ភ្នំពេញ៖ ក្រោយប្រកាសដើរចូលវិថីសិល្បៈវិញតារាសម្តែង និងតារាចម្រៀងជើងចាស់ អ្នកនាង ស៊ិន ឧត្តមផល្លាកាន់តែមានសន្ទុះនៅក្នុងការគាំទ្រកាន់តែខ្លាំងឡើង។
ស្របពេលជាមួយគ្នានេះដែរនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់តារារូបនេះបានបង្ហោះរូបភាពដែលខ្លួនមិនបានផាត់មុខសូម្បីតែបន្តិច ពោលគឺសាច់មុខពិតៗនោះត្រូវអ្នកគាំទ្រជាច្រើនបាននិយាយថា «ពេលដែលនាងមិនផាត់មុខដូច្នោះ មើលទៅមុខស្រស់ស្អាតកាន់តែក្មេងជាងពេលដែលផាត់មុខ»។
គួរបញ្ជាក់ផងដែរតារារូបនេះមានវ័យឈានចូលជិតខ្ទង់៥០ទៅហើយ ក៏ប៉ុន្តែបើនិយាយពីសម្រស់វិញក្មេងៗសុំចាញ់​តែ​ម្តង។