កណ្តាល៖ នៅប៉ុន្មានថ្ងៃនេះប្រជាជនខ្មែរបានដាក់ក្តីបារម្ភខ្លាំង លើព័ត៌មានផ្សព្វផ្សាយពីការពុលចំណីអាហារ ពិ​សេ​ស​ព័ត៌មានពុលទឹកនៅខេត្តក្រចេះ ហើយព័ត៌មានដ៏សោកសៅដដែលនេះក៏ឆ្លងទៅបង្កគ្រោះសុខភាពដល់ប្រ​ជា​ជ​ន​​នៅខេត្តមណ្ឌលគិនី ។ ខណៈរំចេញក៏លេចឡើងផងដែរ ពីព្រះសង្ឃតូចៗគង់នៅវត្តនាគ ពុកទឹកភេសជ្ជAD ។
ស្ថិតក្នុងក្តីបារម្ភរហូតប្រជាជនខ្មែរណែនាំបងប្អូនកូនចៅប្រពន្ធ ឲ្យទទួលទានអាហារត្រូវតាមដានប្រភពនិងក្នុ​ង​កា​រប្រុងប្រយ័ត្នឲ្យបានខ្ពស់នោះ ស្រាប់តែលេចធ្លាយពីសមត្ថកិច្ចខេត្តកណ្តាលបង្ហាញនៅថា« ម៉ោងប្រ​ហែល១២​ថ្ងៃ​ត្រ​​ង់ ​ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ នេះ នៅចំណុចក្រោយវត្តពោធិ៍យួន ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ប៉ូ​លិសបានធ្វើការបង្ក្រាបទំនិញចំនួ​ន​១៣​មុខដែលជាប្រភេទថ្នាំគីមីកសិកម្ម ដែលមានសារធាតុគីមីប្រ​មា​ណ​១០​តោ​ន ​នាំចូលមកពីប្រទេសវៀតណាម។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា « ថ្នាំពុលទាំងនេះ ដឹកមកពីវៀតណាមតាមកាណូតឆ្លងកាត់តាមច្រករបៀងព្រំដែនជ្រៃធំ»។ បន្ទាប់ពីបង្ក្រាបនិងដកហូតថ្នាំគីមីពុលទាំងនោះសមត្ថកិច្ចបាននាំយកមកស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ទំនិញទាំងនេះពុំមានច្បាប់អនុញ្ញាតនោះទេ»។