ភ្នំពេញ៖ថ្មីៗនេះអ្នកទាំងពីរបានធ្វើឲ្យបណ្តាអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះស្ងាត់ៗស្រាប់តែ សុខ សុម៉ាវត្តី និងកីឡាករជម្រើសជាតិ ក្នុងក្លឹបបឹងកេត លោក លី វ៉ាហេត គ្រងឈុតមង្គលការជាមួយគ្នា។ ដែលមុននេះក៏ល្បីអ្នកទាំងពីរមានទំនាក់ទំនងស្និទ្ធស្នាលនឹងគ្នាលើសពីមិត្តភក្កិរួមការងារ។ នៅក្នុងគណនីហ្វេសប៊ុក នាងសុខ សុម៉ាវត្តី បានរំលេច លោក លី វ៉ាហេដ ស្លៀកសំលៀកបំពាក់មង្គលការជាមួយគ្នា លាយឡំជាមួយនឹងសារយ៉ាងខ្លីថា« កាលពីមុនតែងតែឆ្ងល់អើយសែនឆ្ងល់ថា ហេតុអីម្នាក់ហ្នឹងម៉េចក៏មើលចេះតែមុខគេគ្រប់ជំហ៊ានអញ្ចឹង បើថតរូបគឺថាឃើញតែមើលមុខគ្រប់ post តែឥលូវយល់ហើយថា ហេតុអី គឺទង្វើតូចតាចដែលគេហៅថា «យកចិត្តទុកដាក់»ដែលមនុស្សស្រីគ្រប់រូបតែងតែប្រាថ្នាចង់បាន» ។ប៉ុន្តែយ៉ាងណា ពីរូបភាពគ្រងឈុតកូនកំលោះកូនក្រមំ ក្រោយរន្ទឺថាអ្នកពីរគឺជាគូស្នេហ៍នឹងគ្នា និងកំពុងយល់ចិត្តថ្លើមគ្នានោះ ក៏ត្រូវនាង សុខ សោម៉ាវត្តី បកស្រាយនៅក្នុងគណនីហ្វេសប៊ុកនាងថា «គឺជារូបភា ក្នុងឈុតប្រពៃណី ថតស្ពតឲ្យសម្អាងការ នៅខេត្តសៀមរាប»។