ភ្នំពេញ៖មុននេះតារាចម្រៀងស្រីជួរមុខគេរបស់ផលិតកម្មហង្សមាសអ្នកនាងពេជ្រ សោភា បានប្រកាសថា មិនច្រៀងក្នុងកម្មវិធីមង្គការទេ ព្រោះខ្លាចស្ទីលរបស់នាងទៅជាបុរាណឬមិនចំរ៉ូលជាអ្នកចម្រៀងសម័យ។ដែលការលើកឡើងរបស់នាង ពេជ្រ សោភា បែបនេះ ក៏ត្រូវរងនូវមតិពីមជ្ឈដ្ឋាននានាថា« ការចោលរោងការនោះធ្វើឲ្យអ្នកនាង សោភា ខាតប្រាក់ធំមិនតិចទេ ជារៀងរាល់ឆ្នាំនោះ»។
យ៉ាងណាមិញ កំពូលតារាចម្រៀង ព្រាប សុវត្ថិ វិញបែរជាត្រូវបានគេកត់សម្គាល់ថា ហាក់មិនប្រកាន់ខ្លួនឡើយគឺលោកនៅតែទទួលច្រៀងមង្គលការជាហូហែរ ពិសេសគឺការកូនអ្នកធំៗដែលរៀបចំនៅកោះពេជ្រ នោះដែលភ្ញៀវជាច្រើនតែងជួបប្រទះ ឃើញលោក សុវត្ថិ ឡើងច្រៀងជាមួយដៃគូរចាស់អ្នកស្រី ហ៊ឹម ស៊ីវន ដោយមានទាំងអ្នកចូលរួមការឡើងថតរូបជាមួយអ្នកចម្រៀងហង្សមាសរូបនេះសឹងតែរើរខ្លួនមិនចេញទៀតផង។
តាមអ្នករៀបចំកម្មវិធីឲ្យបានបង្ហើបឲ្យដឹងថា តម្លៃខ្លួនរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ច្រៀងការ១កម្មវិធីថ្លៃចាប់ពី២៧០០ដុល្លារឡើងទៅ ហើយម្ចាស់កម្មវិធីដែលចង់បានលោកច្រៀង ជាកិត្តិយសកូនរបស់ពួកគេនោះមានការកក់ទុកមុន១ឆ្នាំក៏មានដែរ ព្រោះថាជាធម្មតានៅខែមង្គលការនេះលោកក៏ត្រូវគេកក់ច្រៀងខនសឺតរបស់ហង្សមាសតាមខេត្តដែរ»៕
