ភ្នំពេញ៖ កញ្ញា អ៊ីវ៉ា តារាចម្រៀងកុងត្រាផលិតកម្មសាន់ដេ ឃើញលេចមុខក្នុងពិធីមង្គលការកូនស្រីសំណព្វចិត្ត ម្ចាស់ផលិតកម្មថោន ដែលនៅក្នុងពិធីនោះនាងបានបង្ហាញភាពស្និទ្ធស្នាលជាមួយតារាប្រុសស្រីជាច្រើនដួងរបស់ថោន រួមមានលោក សុគន្ធ ថេរ៉ាយុ, កញ្ញា ឈិត សុវណ្ណបញ្ញា, ពេជ្រ ថាណា …។

វត្តមាននេះត្រូវបានអ្នកគាំទ្រសង្ស័យថា តារាចម្រៀងម្ចាស់បទ «មានអារម្មណ៍យ៉ាងណាបើបងជាអូន» អ៊ីវ៉ា ចូលជ្រកក្រោយទ្រនំថោន ដែលជាទ្រនំមួយចំរុះដោយតារាប្រុសស្រីមកពីគ្រប់ផលិតកម្មក្នុងស្រុក។ តែនេះគ្រាន់ជាសន្និដ្ឋានពីសំណាក់អ្នកគាំទ្រប៉ុណ្ណោះ ចំពោះការពិតយ៉ាងណារង់ចាំការបកស្រាយពីសំណាក់សាមីខ្លួន។