ភ្នំពេញ៖ ថ្មីៗនេះ មង្គលការនៅស្រុកខ្មែរមួយគូ រៀបចំឡើងបែបទំនៀមទំលាប់ថៃ ត្រូវរងការរិះគន់យ៉ាងដំណំថាបានធ្វើឲ្យបាត់បង់ប្រពៃណីខ្មែរ ហើយចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីបរទេសទៅវិញ។ ជាមួយគ្នានោះ លោក តាំង គីមឡេង ជាអ្នកចូលរួមការងារសង្គមក៏បានសម្តែងការមិនពេញចិត្តនឹងទង្វើនេះផងដែរ។

ទន្ទឹមនឹងគ្នានេះ ស្រាប់តែលេចមុខនារីម្នាក់ ដែលអះអាងថា ខ្លួនជាសាច់ញាតិរបស់កូនកម្លោះ ព្រមទាំងបានឲ្យដឹងថា តាមពិតកូនក្រមុំគឺជាជនជាតិថៃ ហេតុនេះទើបពួកនាងជ្រើសរើសស្លៀកពាក់បែបនេះ ហេតុនេះសូមឲ្យគ្រប់គ្នាជួយអនុគ្រោះផង។ នាងបានសរសេរក្នុងបណ្ដាញសង្គមខ្លួនដោយផ្ទាល់ថា៖ «ខ្ញុំ បងប្អូនខាងប្រុស ហើយខាងស្រីជាកូនថៃ អញ្ចឹងការហ្នឹងត្រូវមានទំនៀមទំលាប់លាយគ្នាអញ្ចឹងសូមមេត្តាផង» ៕