ភ្នំពេញ៖ នាង ភិន សុដាលីស ដែលទើបតែមានការផ្សព្វផ្សាយថា ទើបនឹងស្គាល់រស់ជាតិក្នុងតំណែងសម្តែងភាពយន្តជាតួរង ក្នុងប្រវត្តិសិល្បៈប្រសូត្រព្រមនឹងផលិតកម្មមហាហង្សរបស់ឪពុកនាង។ពេលនេះក៏បង្ហាញថា«ការសម្ដែងក្នុងរឿងថ្មី”ផ្លូវមរណៈ”ដែលអ្នកដឹកនាំតម្រូវឲ្យលេងជាតួដែលមានសំនៀងរដឺននិងនិយាយ មានអារម្មណ៍ អៀនៗខ្លាំងជាងពេលណាៗទាំងអស់។
រឿង”ផ្លូវមរណៈ”មានតួឯកស្រីអ្នកនាង ភិន សុដាលីស និងតួឯកប្រុសលោកជា សុវណ្ណនរាហ៍ ដែលបានធ្វើពិធីសម្ពោធថ្មីៗនេះនឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី១០ខែឧសភានេះតទៅ។
ភិន សុដាលីស ដែលធ្លាប់មានរឿងស្នេហាចម្រូងចម្រាសជាមួយលោកប៉ែន ចំរ៉ុង នោះបានផ្អាកការស្ដែងភាពយន្ដម៉ារយៈធំដោយភាគច្រើននាងចេញទៅលំហែរកាយនៅក្រៅប្រទេស។តែពេលនេះដាលីស បានវិលត្រឡប់មកសម្ដែងពេញទំហ៊ឹងវិញហើយ និងត្រូវសម្តែងជាតួនិយាយសំឡេងរដឺន មានការពិបាលតែនឹងប្រឹងធ្វើឲ្យបានល្អ »។
