ភ្នំពេញ៖ នៅថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០១៨ សមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ លួចលក់ផលិតផលអវៈយវៈភេទបុរស និងស្រ្តី រួមនិងថ្នាំសំរើបផ្សេងៗ ដោយមិនមានច្បាប់អនុញ្ញាត។

ករណីនេះត្រូវបានសមត្ថកិច្ចបង្រ្កាបជាក់ស្តែងតែម្តង ខណៈពួកគេកំពុងធ្វើចរាចរណ៍លក់ដូរហាក់គ្មានខ្លាចញញើតបន្តិចសោះ ស្ថិតនៅចំណុចផ្ទះលេខ៤៨៥ ក្រុម១៥ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។