ភ្នំពេញ៖ ខ្យល់មូសុងនិរតី និងជ្រលងសម្ពាធទាប បន្តគ្របដណ្ដប់លើកម្ពុជា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០១៨។

ឥទ្ធិពលរបស់បាតុភូតធម្មជាតិទាំង២ ខាងលើ នឹងបង្កឱ្យមាន ភ្លៀងនឹងបន្តធ្លាក់រាយប៉ាយពីតិចទៅច្រើន និងបណ្តារាជធានី-ខេត្តមួយចំនួន ប្រឈមនឹងជំនន់ទឹកភ្លៀង។ សូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពិសេសបណ្ដាខេត្តដែលស្ថិតនៅតំបន់ទំនាបកណ្ដាល។