ភ្នំពេញ៖ បុរសឈ្មោះ សុវណ្ណ ណារិទ្ធ ដែលអះអាងខ្លួនថាជាក្មួយប្រុសរបស់តារាសម្តែងលេចធ្លោរ ញ៉ែម សុគន្ធ បានចេញមុខស្រាយបំភ្លឺរឿងអាស្រូវផ្លូវភេទរបស់តារារូបនេះថា ការបង្ហោះកាលពីម្សិលមិញថា ញ៉ែម សុគន្ធ ជាមនុស្សខ្នើយនោះមិនមែនជាការពិតឡើយ លោកដោយបានបញ្ជាក់ថា មិនដែលក្មួយឯណាទៅហែកកេរ្តិ៍ពូរបស់ខ្លួនឡើយ។

ក្នុងនោះ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sovan Narith បានស្រាយក្នុងសំណេរថា «សូមបងប្អូនកុំយល់ច្រទ្បំ មានគេ Hack យករូបខ្ញុំ និងពូខ្ញុំ ទៅសរសេរផ្តេសផ្តាស់ ខ្ញុំនៅប៉ោយប៉ែត ៥ឆ្នាំហើយ ខ្ញុំទើបតែមកភ្នំពេញក្នុងខែ២នេះទេ ហើយមួយរយៈនេះហ្វេសប៊ុកខ្ញុំ​ Error ដូច្នេះខ្ញុំមិនដឹងនរណាសរសេរ និងផុសរូបធ្វើផ្តេសផ្តាស់ចឹងទេ»។

លោកលើកឡើងបន្តថា «បងប្អូនគិតមើលវាមិនដែលនរណាហែកកេរ្តិ៍ខ្លួនឯងថាបាតសង្គម និងហែកកេរ្តិ៍ពូឯង​ថាជាភេទទីបី ព្រោះពូ គន្ធ ធ្លាប់មានសង្សានៅក្រៅប្រទេសម្តងហើយ ចឹងសូមបងប្អូនកុំជឿការស៊ែ​រ​ផ្តេស​ផ្តាស់ឲ្យសោះ»។ យ៉ាងណាលោក សុវណ្ណ ណារិទ្ធ មិនធ្វើរឿងអញ្ចឹងទេ ដោយយោងតាមសម្តីចុងក្រោយមួយឃ្លារថា «ចំពោះខ្ញុំរឿងស្រីស្គាល់គ្រប់កន្លែងអស់ហើយ ផ្សាអាគ័គ្គ ប៊ុនប៉ាវ លីម៉េង ពន្លឺចាន់ ឈូកទិព្វ….មានរឿងអីដែលត្រូវទៅធ្វើចឹងៗជាមួយពូខ្ញុំ គួរឲ្យចង់សើច»។