កំពង់ចាម៖ ព្រះសង្ឃតូចៗគង់នៅវត្តបាធាយ ត្រូវរងដំបង និងរំពាត់ពីសំណាក់ចៅអធិការវត្តយ៉ាងដំណំ ដោយយកលេសថា មិនមែនជាការប្រើហិង្សាទេ គឺជាការអប់រំទៅវិញ ប៉ុន្តែការលើកឡើងបែបនេះមិនត្រូវបានក្រុមអ្នកច្បាប់ និងប្រជាពលរដ្ឋសាទរនោះទេ។

កូននេនតូចដែលខ្នងម្នាក់ៗដិតដាបសុទ្ធស្នាមរំពាត់ទាំងនោះមិនហ៊ានហាស្តី ឬតវ៉ាឡើយ ហើយញ៉ោមប្រុសញ៉ោមស្រី ដែលជាឪពុកម្តាយក៏មិនបានប្តឹងអ្វីដែរ ដោយគិតថាជាការដាក់ពិន័យរបស់ព្រះចៅអធិការវត្ត ចំពោះកូន​នេន​ដែលធ្វើខុស។

ទោះបីនេះជាការអប់រំក្តី ប៉ុន្តែបុរសម្នាក់ឈ្មោះ យោ ច័ន្ទធូ បានលើកឡើងថា «ធ្វេីខុសយ៉ាង ណាក៍ដោយ ក៍មិនត្រូវចៅ ឣធិការ បាធាយ ប្រេីហឹង្សាដល់ថ្នាក់បែក ឈាមចឹងដែរ។ នេះចៅឣធិការចូល លក្ខណៈល្មេីសនឹងច្បាប់ធម្មយុទ្ធ ក៍ដូចជាល្មេីសនឹងច្បាប់កណ្តាល នៃក្រសួង ដែលបានចែងក្នុងរដ្ឋ ធម្មនុញ្ញ១/ចៅឣធិការមានឋានៈ ខ្ពស់ឣាងសិទ្ធិឣំណាច “ប្រេីហឹង្សា” ខុសច្បាប់ក្នុងការវាយដំុលោកណេន ២/ចៅឣធិការល្មេីសនឹងច្បាប់ធម្មយុទ្ធ “ចិត្តឣត់ស្ងប់” ក្នុងការប្រេីហឹង្សា ដាក់លោកណេន!»។