ភ្នំពេញ៖ តារាចម្រៀងសមាជិកថ្មីហង្សមាស នីកូ ត្រូវបានគេដឹងថា មានស្រីៗសារភាពស្នេហ៍ជាច្រើននាក់ និងច្រើនលើកច្រើនសាទៀតផង ប៉ុន្តែលោកមិនទាន់បើកបេះដូងទទួលយកអ្នកណាម្នាក់ឡើយ ដោយបង្អែកបង្អង់ប្រមូលលុយពីអាជីពសិល្បៈឲ្យបានច្រើនសិន។

កាលពីម្សិលមិញ ខណៈប្រុសស្អាត នីកូ រំលេចរូបទឹកមុខស្រពោនលើអ៊ីនស្ត្រាក្រាម អមដោយសារថា «អារម្មណ៍ទទេ ស្អាត»។ រំពេចនោះ នារីរូបស្រស់ម្ចាស់គណនីអ៊ីស្ត្រាក្រាមឈ្មោះ «pan.kimrong01» បានសរសើរលោកជាភាសាអង់គ្លេស ដែលតារាញូស៍សូមប្រែជាភាសាជាតិថា «ថ្ងៃនេះ បង មើលទៅសង្ហាណាស់! សង្ឃឹមជួប បង នាពេលក្រោយ»។