ភ្នំពេញ៖ អាជីវកម្មប្រដាប់ភេទដែលមានថៅកែ ៥នាក់បានបន្តាក់ទុនដើម្បីនាំចូលពីប្រដាប់ភេទបុរសនារីពីបរទេសលក់យ៉ាងកក្រើកទឹកកក្រើកដីកាលពីពេលថ្មីៗនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយកាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅម្តុំស្ទឹងមានជ័យ រាជធានីភ្នំពេញ។ យ៉ាងណាការឃាត់ខ្លួនប្រុសស្រី ៥នាក់នេះ ត្រូវបានមហាជនលើកឡើងថា «ម៉េចយូរហើយមិនព្រមចាប់? ទុកឲ្យគេលក់យូរហើយតាំងធ្វើឯងខ្លាំងមកចាប់គេ»។

ប្រតិបត្តិការណ៍ដែលធ្វើឡើងយ៉ាងក្តីគគុកទាំងកណ្តាលថ្ងៃនេះ បន្ទាប់ពីស្ត្រី២នាក់ក្នុងចំណោមនោះស្ត្រីម្នាក់ត្រូវបានចាប់ឃាត់ខ្លួនបានជាមួយបុរស ៤នាក់ទៀតនោះ ធ្វើការ Live វីដេអូលក់លិង្គ និងយោនី នាប៉ុន្មានថ្ងៃមុនត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។ ដើមហេតុនៃការឡាយលក់យ៉ាងកក្រើកនេះហើយ បានជម្រុញឲ្យកម្លាំងសមត្ថកិច្ចចាត់ជាការបន្ទាន់។

  

ជុំ​វិញ​ប្រតិបត្តិការ​ចុះ​បង្ក្រាប​នេះ មន្ត្រី​អាវុធហត្ថ​ពុំ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ពី​ដំណើរការ​បង្ក្រាប​ឡើយ ដោយ​បញ្ជាក់​យ៉ាង​ខ្លីត្រឹម​ថា ការ​បង្ក្រាប​ខាងលើ​នេះ ធ្វើ​ឡើង​ក្រោយ​ក្រុម​ខាងលើ បង្ហោះ​លក់​ថ្នាំ​សម្រើប និង​ផលិតផល​ជា​ប្រដាប់​ភេទ នៅ​លើ Online តាម​បណ្តាញ​សង្គម​ហ្វេ​ស​បុក ។