ភ្នំពេញ៖ អ្នកនាង មឿន និមល ហៅ ប៉េង ប៉ោង នៅថ្ងៃទី១២ខែឧសភានេះ បានបង្ហាញរូបភាពជាច្រើនសន្លឹកនៅ​​ក្នុងបណ្តាញសង្គមបង្ហាញឲ្យឃើញនូវពិធីសែនក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដី សុំទីតាំងសង់ចេតិយ៍ សម្រាប់តម្ក​ល់​អថិធាតុឪពុក គឺលោក តា វីតា មីនសេ ដែលទើបនឹងស្លាប់រយ៉ប៉ុន្មានខែមុននេះ។
ពីរូប បង្ហាញពីទឹកចិត្តកត្តញ្ញូអ្នកមានគុណ សម្រាប់ទីដ៏សមគូជូនលោកអ្នកមានគុណ ដែលរលាយរូបកាយបាត់​ពី​លោ​កនេះ ដែលមានការជួបជុំបងប្អូនម្តាយនិងចៅៗនោះ អ្នកនាង ប៉េង ប៉ោង ក៏បានបង្ហាញនៅក្នុងហ្វេស​ប៊ុន​នាងឲ្យមហាជនដឹងថា «ថ្ងៃនេះនាងខ្ញុំនឹងក្រុមគ្រួសារបានសូត្រមន្តក្រុងពាលីធ្វើចេតិយ៍(ផ្ទះថ្មី)ជូនដល់លោ​ក​ប៉ា ម៉ៅ សាមឿន (វិតាមីន សេ)កូនសូមអោយលោកប៉ាទៅកាន់ទីបរមសុខណាលោកប៉ា»។
យ៉ាងណាមិញជារឿយៗក្រុមគ្រួសាររបស់នាយ វីតាមីនសេ តែងតែធ្វើបុណ្យដាក់បាត ដើម្បីឧទ្ទិសកុសលផលបុណ្យ​ជូន​ដល់លោកផងដែរ។