សហរដ្ឋអាមេរិក ៖ បន្ទាប់ពីមានការប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកពីសំណាក់នារីម្ចាស់Account Facebook ម្នាក់មានឈ្មោះថា An neang ដោយបានធ្វើការចោទប្រកាន់លើអតីតតារាសម្តែងរូបសង្ហា ពៅ ភិរុណ ថាបោកប្រាស់លុយរបស់ខ្លួនតាមរយៈ Facebookនោះភ្លាមៗនេះដែរលោក ពៅ ភិរុណ ក៏បានចេញមុខប្រតិកម្មបដិសេធនិងប្រកាសព្រមានប្តឹងនារីម្នាក់នេះផងដែរ។

អតីតតារាសម្តែងរូបសង្ហាលោក ពៅ ភិរុណ បានចឆ្លើយតបចំពោះការចោទប្រកាន់នោះថា ខ្ញុំបាទ ពៅ ភិរុណ Account facebook( phirun Pov ) សូមប្រកាសក៏ដូចជាជម្រាបជូនដល់មិត្តភក្តិបងប្អូនទាំងអស់ក្នុងបណ្ដាញ facebook ជាពិសេសម្ចាស់ account facebook An Neang ឲ្យជ្រាបថាខ្ញុំសូមធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់មួយនេះ។ លោក ពៅ ភិរុណ បានបញ្ជាក់ថា Phirun Pov ជាaccount ពិតតែមួយគត់ក្នុងបណ្ដាញfacebookដែលខ្ញុំប្រើប្រាស់សព្វថ្ងៃហើយខ្ញុំបាទ ពៅ ភិរុណ កំពុងរស់នៅក៏ដូចជាធ្វើការនៅសហរដ្ឋអាមេរិក ។

ដូច្នេះខ្ញុំបាទបដិសេធដាច់ខាតក្នុងការឆបោកលុយពីម្ចាស់account facebookឈ្មោះ An Neang សូម្បីតែជាមិត្តភក្តិក្នុង facebook or inbox messagesក៏អត់មានដែរ។ សូមបញ្ជាក់ថាលោក ពៅ ភិរុណ ថ្មីៗនេះត្រូវបានម្ចាស់ Account facebookឈ្មោះ An neang បានទម្លាយភ្ជាប់ជាមួយរូបថតរបស់លោកដោយធ្វើការចោទប្រកាន់ ថាសូមបងៗមិត្តដែលលេងហ្វេសប៊ុកចូលប្រយ័ត្នណាជននេះដើរបោកលុយតាមហ្វេសប៊ុកដូចជារូបខ្ញុំផ្ទាល់ហើយជួបនោះណាពិតៗ។បើបងៗមិត្តៗណាឃើញជននេះនៅទីណាសូមជួយផ្តល់ព័ត៌មានជាបន្ទាន់ដល់នាងខ្ញុំតាមរយះហ្វេសប៊ុករបស់ខ្ញុំសូមអរគុណនិងជួយផ្ដល់ព័ត៌មានជាបន្ទាន់ចា៎។ នាងខ្ញុំមានជួនរង្វាន់ដល់អ្នកផ្ដល់ព័ត៌មាននេះចំនួន១០០០ដុល្លារ៕