ភ្នំពេញ៖ ទេពធីតាសង្ក្រាន្តឆ្នាំថ្មី​ នៅខេត្តសៀមរាប កញ្ញា សុគា គឹមលាង ហៅ កូន អាន នៅពេល​ដែល​បង្ហា​ញវត្តមានភ្លាម ធ្វើឲ្យមានការកោតសរសើរពីរូបសម្រស់ថា ស្អាត មិន​ចាញ់​តារាក្រៅស្រុកឡើយ  ជា​មួយ​​ព័ត៌មានល្បី​ថា ទេពធីតា ​រូប​នេះ​ ស​ម្ផស្ស​ដែល​កំពុង​ទទួ​ល​​បានការទាក់​ទាញនេះ មិនមែន​ជាសម្ផស្ស​ធម្មជាតិ​របស់​នាង​មួយ​១០០រយ​នោះ​ឡើយ​។

រំពេច​ពីភាព​ទាក់​ទាញ​លើសម្ផស្ស​ កញ្ញា សុគា គឹមលាង ទ្រង់គ្រឿង​ក្នុង​ឈុត​ ទេពធីតា ប្រាកដ​ភាព​ណាស់​​មហាជន​តិ​ចណាស់ ដែល​មើល​ដឹង​ថា តួអង្គទេពធីតា វ័យ​ក្មេង​នៅ​មិន​ទាន់​ឆ្លង​កាត់​ឡើយ​ ពីការ​កែច្នៃសម្ផស្ស​លើស​ពី​ធម្មជាតិ ជាមួយនឹង​ស្នាម​ញញឹម  ផ្សំ​នឹង​ស​ប្បុរ​ស្បែក​ស្រអែម​បែបខ្មែរ​អង្គរនោះ​។ ប៉ុន្តែ​ផ្ទុយ​ពីការ​សន្និដ្ឋាន​ត្រឹមតែ​ក្រសែភ្នែក​នេះ​ក៏​ត្រូវ​បាន​ នាង ទេពធីតា វ័យ​ក្មេងរូបនេះ បែរច្រាន​ចោល​ទៅ​វិញ​ ខណៈ​ក្នុង​ជំនួញជាមួយ​តា​រា​​ញូស៍​ដោយ​ចេដន្យ​ នៅមជ្ឈមណ្ឌលថែរក្សាសម្ផស្ស​ EM Beauty Center ដែលមាន​ម្ចស់​មជ្ឈ​មណ្ឌលដ៏​ទំនើប​នេះ​ជាអតីត​ពិធីការិនីល្បីខាងរូបសម្ផស្សដ៏ស្រស់ខ្ញង់ អ្នកនាង ជេននី រ័ត្ន​នោះ​។ក្នុងជំនួបនេះ កញ្ញា សុគា គឹមលាង បានប្រាប់ថា «ខ្ញុំមកទី​នេះ ដោយសារទី​នេះ មជ្ឈ​ម​ណ្ឌល​ថែរក្សា​ស​ម្រ​ស់​ EM Beauty Center ជាអ្នកមានគុណ​ទី២ ក្រោយ​ពី​អ្នកម្តាយ​បង្កើត​ខ្ញុំម​ក​​ឲ្យ​មាន​រូបសម្ផស្ស​អំណោ​យ​ផង​ពីធម្មជាតិស្រស់ស្អាត់ម្យ៉ាងហើយនោះ​»។​

ស្រាយ​នូវសំដី​បង្កប់​ដោយ​ចម្ងល់មហាជន ទាក់ទិញនិងពាក្យ​ មជ្ឈ​មណ្ឌល​ថែរក្សាសម្រស់​ EM Beauty Center អ្នកមានគុណទី២នេះ កញ្ញា កូន អាន់ បានប្រាប់ថា «ខ្ញុំមិន​ទៅ​ខ្មាស​អៀ​ន​​ និង​ប្រាប់​បក​ស្រាយ​ពាក្យ​មាន​គុណទី២សម្រាប់ខ្ញុំទេ នោះ គឺទីនេះ​ជាកន្លែង​ផ្តល់​សម្ផស្ស​ឲ្យ​ខ្ញុំ​បន្ថែម​ឲ្យកាន់​តែមាន​ភាពស្រស់​ស្អាត់ ឥ​តខ្វះចន្លោះ តាម​រយៈខ្ញុំ​ទទួល​សេ​វ៉ា​ថែរ​ក្សា​សម្ផស្ស​នៅ​ទី​»។

ដោយឡែក លោកស្រី ម៉ន ថារ័ត្ន ឬជេននី រ័ត្ន នាយិកាមជ្ឈមណ្ឌលថែរក្សាសម្ផស្ស EM beauty បាន​ប្រាប់​ឲ្យដឹងថា មជ្ឈមណ្ឌលថែរក្សាសម្ផស្ស អ៊ិចស័រឡែន ម៉ាស្ទ័រប៊ីយូធី ហៅ​កាត់ EM Beauty Center តែងផ្តល់ទំនុកចិត្ត ដល់អតិថិជន ហើយបើនិយាយពីសេវាកម្ម គឺ​យើ​ងមានច្រើន តាំងពីចុងសក់ដល់​ចុង​ជើង ហើយនៅក្នុងពេលឆាប់ៗនេះដែល មជ្ឈ​មណ្ឌ​លនឹ​ងយកអ្វីដែលថ្មីមកបង្ហាញ ដល់ទស្សនិកជន ដោយ​មានវេជ្ជបណ្ឌិតដែលមានជំនាញ ពីប្រទេសកូរ៉េផងដែរ៕