ភ្នំពេញ៖ ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើល និងអាណិតអាសូរពន់ពេកក្រោយពេលរូបភាពប៉ុន្មានសន្លឹកស្តីពីបុរសម្នាក់ត្រូវឃ្មុំទិចរាប់រយទ្រនិច ហើយបានចែកចាយលើបណ្តាញសង្គមចេញពីគណនីរបស់គ្រូពេទ្យម្នាក់ដែលជាអ្នកទទួលព្យាបាលបុរសដ៏កំសត់នោះ។

អមជាមួយរូបភាពដែលបញ្ជាក់ពីបុរសដែលត្រូវឃ្មុំទិចជាច្រើនទ្រនិច ត្រូវបានម្ចាស់គណនីរូបនេះបានសរសេរបញ្ជាក់យ៉ាងខ្លីថា «អ្នកជំងឺឃ្មុំទិចមិនតិចជាង5០០ត្រនិចទេ ពេញខ្លួនប្រយ័ត្នផងពេលដើរព្រៃ»។ តែយ៉ាងណាគេពុំទាន់បានដឹងពីអត្តសញ្ញាណពិតប្រាកដរបស់បុរសម្នាក់នេះនៅឡើយទេ។

ឆ្លើយតបជាមួយអ្នកចូលសាកសួរ ប្រភពក៏បានបញ្ជាក់ពីស្ថានភាពធូរស្បើយរបស់បុរសវ័យជ្រេនេះ ហើយក្រុមគ្រូពេទ្យបាននឹងកំពុងធ្វើការសង្រ្គោះ និងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរ។ ក្រៅពីពាក្យជូនពរឲ្យរូបគាត់បានធូរស្បើយឆាប់ៗ បណ្តាអ្នកលេងបណ្តាញសង្គមក៏បានធ្វើការដាស់តឿនឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ជាទីបំផុតចំពោះពពួកសត្វទិចទាំងនេះ៕