ភ្នំពេញ៖ នាយ ចឺម ដែលក្លាយជាតារាចម្រៀងរបស់ផលិតកម្មសាន់ដេក្នុងទំនុកចិត្តប្រជែងរៀមច្បងលើអាជីពថ្មីនេះបាន ក៏គេដឹងផងដែរថា ធ្លាប់ជាសង្សារតារាសម្ដែងស្រីស្អាតអៀ ម៉េងលិ ហៅអូនម៉ីម៉ី នោះហាក់គ្មានប្រតិកម្មចំពោះការបង្ហាញរូបភាពផ្អែមល្ហែមជាមួយសង្សារថ្មី របស់កញ្ញា ម៉ីម៉ី ឡើយក្រោយពីអ្នកទាំង២លែងដើរចូលគ្នាមក។
យ៉ាងណាបុរសៗទាំងឡាយហាក់ដូចជាស្ដាយជំនួសនិងនាយចឺម ព្រោះថា កញ្ញា ម៉ីម៉ី មានរូបសម្រស់ស្អាតផូផង់ដែលប្រុសៗទាំងឡាយលង់ស្រលាញ់តែបែរជានាយ ចឺម បណ្ដោយឲ្យធ្លាក់ក្នុងដៃប្រុសផ្សេងទៅវិញ។
អូនម៉ីម៉ី ធ្លាប់បានប្រាប់អ្នកការសែតថា នាងពិតជាមានសង្សារម្នាក់ជានិស្សិតដែលកំពុងសិក្សារនៅប្រទេស​ឌូ​បៃ​មែន​ ដោយបានស្គាល់គ្នាម៉ារយៈខ្លី តែមិនទាន់គិតគូរដល់ការរៀបការឡើយ ព្រោះនៅសិក្សាចិត្តមើលគ្នាទៅវិញទៅមកសិន។

កញ្ញាអៀ ម៉េងលិ ក៏បានធ្វើការបកស្រាយដែរថា រវាងរូបនាងនិង នាយ ចឺម គ្រាន់តែដើរលេងជាមួយគ្នា និងមានការរាប់អានគ្នាធម្មតាទេ មិនមែនជាសង្សារឡើយ ។

នាយចឺម បានបោះបង់អាជីពកំប្លែងនៅCTNមកចាប់អាជីពចម្រៀងនៅផលិតកម្មសាន់ដេ ដោយទទួលបានភាពលេចធ្លោរគូរសមជាមួយការច្រៀងខកសឺតធំៗមួយកម្មវិធី២ពាន់ដុល្លារ៕