ឧត្តរមានជ័យ៖ រស់នៅសព្វថ្ងៃលោកយាយអាយុ ៧២ឆ្នាំ រួមរឹតដោយជំងឺកាចសាហាវបានបង្កជាដំបៅស៊ីដាច់ថ្ពាល់ខាងស្តាំ ពិបាកសព្វគ្រប់បែបយ៉ាង ទាំងការហូបបាយ ទឹក ការនិយាយស្តី ហើយអ្វីដែលកាន់តែខ្លោចផ្សារបំផុតនោះ ពេលឮលោកយាយថា «ជំងឺស៊ីមាត់ខ្ញុំអស់ហើយ»។

លោកយាយ ជុំ វ៉េន អាយុ ៧២ឆ្នាំ រស់នៅភូមិ​ អភិវឌ្ឍន៍​ សង្កាត់អូរស្មាច់​ ក្រុងសំរោង​ ខេត្តឧត្តរមានជ័យ បានរៀបរាប់ថា «ខ្ញុំឈឺជាង ១ឆ្នាំហើយ សូមកូនចៅជួយលុយខ្លះមកដើម្បីបានទិញ​ថ្នាំលេប ជំងឺស៊ីមាត់ខ្ញុំអស់ហើយ»។យ៉ាងណាស្ថានភាពជំងឺរបស់លោកយាយកាន់តែរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ្នកជិតខាងថា «ប្រហែលជាជំងឺមហារីក»។ នេះគ្រាន់តែជាការសន្និដ្ឋានពីសំណាក់អ្នកជិតខាងប៉ុណ្ណោះ ចំពោះអំណះអំណាងពីក្រុមគ្រូពេទ្យថា យ៉ាងណានោះគ្មានទេ ព្រោះលោកយាយគ្មានលទ្ធភាពចូលពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យឡើយ។

សូមទស្សនាវីដេអូ!!