កំពង់ធំ៖ តំណែងធំគំនិតខ្លីរបស់លោកនាយកសាលាបឋមសិក្សាព្រៃតាហ៊ូ ត្រូវសមត្ថកិច្ចតាមវែកមុខចាប់ខ្លួនបានកាលពីថ្ងៃទី១២ ខែឧសភា ២០១៨ ក្រោយលោកគ្រូបានបង្ហោះសារជេរប្រមាថព្រះចេស្តាព្រះមហាក្សត្រ នៅលើបណ្តាញសង្គមហ្វេសប៊ុក។

នាយកសាលាបឋមនោះត្រូវបានគេស្គាល់ឈ្មោះ ឃាង ណាវី អាយុ ៥០ឆ្នាំ មុខងារជានាយកសាលាបឋមសិក្សាព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលបានប្រើគណនីហ្វេសប៊ុកឈ្មោះ «គ្រូ ប្រពន្ធសរ» បង្ហោះសារប្រមាថព្រះមហាក្សត្រ ហើយពេលនេះសមត្ថកិច្ចកំពុងដំណើរការតាមនីតិវិធី។