ភ្នំពេញ៖ ទស្សនិកជន សរសើរមិនដាច់ពីមាត់នូវស្នហាប្ដីប្រពន្ធមួយគូរបស់តារាចម្រៀងសម្លេងផ្អែម លោក ឆាយ វីរៈយុទ្ធ និងកូនស្រីសេដ្ឋីស្រូវ អ្នកនាង សែ ចាន់ឌី ដែលតែងតែស្រលាញ់គ្នាផ្អែមល្ហែមណាស់។

ជាស្ដែងតារាប្រុសរូបនេះបានបង្ហោះវីដេអូដ៏ផ្អែមល្ហែមមួយរំលឹកអនុស្សាវរីយ៍ នៅពេលដំណើរកម្សាន្តកន្លងមកនៅក្នុងប្រទេសជប៉ុន និងភ្ជាប់ជាមួយពាក្យពេចន៍ដ៏ស្វីតថា ‹‹ តែងតែសប្បាយជាមួយនឹងជីវិតគូជានិច្ច ››។

ជាមួយគ្នានោះគ្រាន់តែបានមើលវីដេអូនោះហើយ សឹងតែលើសជាតិស្ករ នៅពេលបានដែលឃើញស្វាមីភរិយាមួយគូនេះ ផ្អែមល្ហែមដាក់គ្នាដល់ម្លឹង ដោយលើកឡើងផងដែរថា«ពិតជាស្រលាញ់គ្នាខ្លាំង ហើយជាពិសេសតែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគ្នាជាញឹកញាប់»។