ភ្នំពេញ៖ បុរសសម្បូររោម ឆន សុវណ្ណារាជ ជាតារាចម្រៀងម្នាក់លេចធ្លោរក្នុងស្រទាប់មិត្តយុវវ័យ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែមានទីផ្សារកើនឡើងជាលំដាប់មិនថាតាមបណ្ដាខេត្តនានាទេ។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី១២ ខែឧសភា នេះលោកឆន សុវណ្ណរាជ ក៏បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលមែនទែន នៅ​ពេ​លដែលឃើញលោកច្រៀងលើឆាកតន្រ្តីពីរផ្សេងគ្នា ក្នុងយប់តែមួយ ដែលមានចម្ងាយឆ្ងាយពីគ្នារាប់រយគីឡូដី។

ដោយមានការស្វាគមន៍លើឆាកតន្ត្រីពីរផ្សេងគ្នានេះដែរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកក៏លើកឡើងថា«អរគុណខ្លាំងណាស់សំរាប់យប់នេះបងប្អូននៅស្រុកឈូកទាំងអស់គ្នា អរគុណគ្រប់យ៉ាងជួបគ្នាលើកក្រោយណា កុំភ្លេចបន្តិចទៀតជួបគ្នានៅកោះពេជ្រទាំងអស់គ្នាណា»។

បន្ទាប់ពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនពិតជាព្រួយបារម្ភ ពីសុវត្ថិភាពរបស់លោកខ្លាំងមែនទែន ហើយថែមទាំងមក Comment ជូនពរលោកឲ្យមានសុខសុវត្ថិភាពតាមផ្លូវផងដែរ ព្រោះថាចម្ងាយពីខេត្តកំពត មកទីក្រុងភ្នំពេញ ពិតជាមិនតិចគីឡូដីនោះទេ។