ភ្នំពេញ៖ បង្ហាញពីការគារព និង ការស្រលាញ់ចំពោះអ្នកម្ដាយតារាចម្រៀងប្រុសស្រីគ្រប់រូបនាំគ្នាឆ្លៀតពីការងារដើម្បីជូនម្ដាយដើរលេង។
ជាក់ស្ដែងដោយប៉ុន្មានម៉ោងមុននេះនៅលើបណ្ដាញសង្គមហ្វសប៊ុករបស់តារាចម្រៀងប្រុសលោក ឆន សុវណ្ណរាជ បានបង្ហោះរូបជាមួយម្ដាយរួមទាំងសារជូនពរផងដែរថា«ករាយថ្ងៃបុណ្យម្តាយ សំរាប់ខ្ញុំបុណ្យម្តាយជារៀងរាល់ថ្ងៃទៅហើយព្រោះខ្ញុំស្រលាញ់ម៉ាក់ជារៀងរាល់ថ្ងៃនិងពេញមួយជីវិតនេះ ជូនពរម៉ាក់អោយមានសុខភាពរឹងមាំល្អអាយុយឺនយូរជាម្លប់សំរាប់គ្រួសារត្រកូលឆនមួយនេះ ចង់ប្រាប់ថាឆនសុវណ្ណរាជស្រលាញ់ម៉ាក់ I Love you mummy»។
ជាការពិតណាស់ជារឿយៗតារារូបនេះមិនដែលភ្លេចពីការយកចិត្តទុកដាក់ទៅលើ ម្ដាយរបស់ខ្លួននោះទេទោះបីជាមានការរវល់ក្នុងសង្គមសិល្បៈយ៉ាងណាក៏ដោយ។