ភ្នំពេញ៖ «មនុស្សគ្មានអ្នកនឹក» ជាសារមួយដែលពិធីការិនីសាច់សខ្ចី ថន លក្ខិណា បានបង្ហោះលើគណនីអ៊ីស្ត្រាក្រាមកាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍ ទី១២ ខណៈប្រុសស្រីជាច្រើនបាននាំគ្នាដើរលេងតាមបណ្តារមនីយដ្ឋាន សួនច្បារ និងផ្សារទំនើបជាដើម ដោយឡែកនាងត្រូវទៅដេកផ្ទះ មើលទូរទស្សន៍ព្រោះអីនាងបង្ហើបថាគ្មានអ្នកនឹក។

យ៉ាងណាតារាសម្តែង ថន លក្ខិណា ជាមនុស្សស្រីម្នាក់ដែលមានទាំងសម្រស់ ចំណេះវិជ្ជា និងមានអាជីពជាតារាទៀតផង អញ្ចឹងហើយមជ្ឈដ្ឋានទូទៅមិនជឿថានាងគ្មានអ្នកស្រលាញ់ទេ ពោលគឺសង្ស័យថាមានអ្នកស្រលាញ់ច្រើនពេកនាងពិបាកសម្រេចជ្រើសរើសទៀតផងក៏មិនដឹង។