ភ្នំពេញ៖ ក្រោយស្រង់ប្រជាប្រិយភាពបានឡើងវិញ លេចឡើងពីការងារមនុស្សធម៌ជួយសង្គម តារាចម្រៀងលោក ទិត្យ វិច្ឆិកា ក៏មានភាពស្និទ្ធនិងលោកឧកញ៉ា ស្រី ចាន់ថន ។ ពេលនេះព្រមនឹងដំណឹងដឹកដៃគូដណ្តឹងដ៏ស្រស់សោភាចូលរោងការ ក៏ត្រូវបានលោក ឧកញ្ញ៉ា ដែលស្និទ្ធស្នាល កាដូចំណងមុនថ្ងៃជ័យនូវ រថយន្តស៊ើរីទំនើបមួយគ្រឿង។ដោយ ទិត្យ វិច្ឆិកា បានបង្ហោះរូបភាពនិងថ្លែងអំណរគុណនៅលើគណនីហ្វេសប៊ុកលោកថា ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនឹងសប្បាយចឹត្ត យ៉ាងខ្លាំងដែលនឹកស្មានដល់ ដោយពេលនេះលោកឧកញ៉ា ស្រី ចាន់ថន បានឲ្យពរនៅប្រការទី២ ដល់ខ្ញុំ។ នៅថ្ងៃច័ន្ទនេះ ប្រការទី២ នេះ គឺ ឡានមួយគ្រឿង ម៉ាក CHEVROLET មួយគ្រឿងសំរាប់ខ្ញុំបន្តចុះទៅជួយសង្គមដែលប្រជាជនកំពុងខ្វះខាតនៅតាមតំបន់ដាច់ស្រយាល ហើយក៏ជូនជាចំណងដៃសំរាប់ថ្ងៃអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងភរិយាក្នុងឱកាសនេះខ្ញុំបាទព្រមទាំងភរិយា៕