កោះកុង៖ ចង់សប្បាយថ្ងៃចុងចុងសប្តាហ៍ ឪពុកម្តាយបាននាំកូនធ្វើដំណើរកំសាន្តមកកាន់ខេត្តកោះកុង លុះមកដល់ចំនុចឃុំតាតៃក្រោម ក៏នាំគ្នាមកលេងកំសាន្តនៅទឹកជ្រោះតាតៃ ហើយជួបឧបទ្ទវហេតុកូនស្រីវ័យ ១១ឆ្នាំ ត្រូវរអិលជើងធ្លាក់ចូលកន្លែងជ្រៅបណ្តាលឲ្យបាត់ខ្លួនរកមិនឃើញ។

ក្រោយពីបាត់ខ្លួន កំលាំងសមត្ថកិច្ច បានសហការយ៉ាងសស្រាក់សស្រាំ ជាមួយក្រុមគ្រួសារសពកុមាររីរងគ្រោះ និងប្រជាពលរដ្ឋ ធ្វើការស្វែងរក រហូតដល់វេលាម៉ោង ០៣:០៣នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៨ ទើបរកសាកសពកុមាររីរងគ្រោះ ឃើញនៅ ចំនុចទីតាំងកើតហេតុខាងលើ។ កុមាររីរងគ្រោះឈ្មោះ ឆាយ សៀវហ្គិច ភេទស្រី អាយុ ១១ឆ្នាំ ជាសិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។

សូមទស្សនាវីដេអូ!!