ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ទំនាក់ទំនងរវាងតារាសម្តែងកូនមួយ អ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វ៉ាហេទ កាន់តែស្អិតរមួតខ្លាំងឡើងៗ ហើយថែមទាំង បង្ហាញឲ្យមហាជននៅលើបណ្តាញសង្គម ឃើញជារឿយៗដោយមិនមានការលាក់បាំងអ្វីនោះទេ។ ប្លែកអីតែរាត្រីថ្ងៃចុងសប្តាហ៍នេះមេម៉ាយចាយរាង សុខ សោម៉ាវត្តី ហាក់មានអារម្មណ៍ធុញទ្រាន់នឹងបុរសម្នាក់ដែលមិនបានបញ្ចេញឈ្មោះប៉ុន្តែត្រូវអ្នកគាំទ្រដឹងច្បាស់ថា គ្មានអ្នកណាក្រៅពីបុរសក្មេង លី វ៉ហេទ នោះទេ។

ដោយក្នុងនោះនាងប្រកាសថា «ខ្ញុំលែងត្រូវការមិត្តប្រុសហើយ! ខ្ញុំត្រូវការតែលិខិតឆ្លងដែន និងប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើដំណើរកម្សាន្តតែប៉ុណ្ណោះ»។ ទោះជាយ៉ាងណាអ្នកគាំទ្រមិនជឿថានាងមិនត្រូវការគូកំណាន់ចិត្តនោះទេ ដោយគេចាត់ទុកជាសាររបស់នាងខាងលើជាការស្រមើស្រម៉ៃ ប៉ុន្តែអតីតភរិយាមន្ត្រីក្រសួងមហាផ្ទៃរូបនេះបានប្រាប់ថា «ខ្ញុំស្រលាញ់ជីវិតមានសេរីភាព»។