ភ្នំពេញ៖ បុរសវ័យ ២០ឆ្នាំស្តើង ត្រូវបាននារីរូបស្រស់​វាយប្រហារពាក្យសម្តីយ៉ាងដំណំក្នុងសារខមមិនឆ្លើយលើរូបដែលនាងផុសកាលពីប៉ុន្មានថ្ងៃមុននេះ។ បន្ទាប់ពីមានរឿងអាក់អន់ស្រពន់ចិត្តនឹងគ្នា បុរសដែលរងការជេរប្រមាថ ត្រូវបានគេស្គាល់ថាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «TAa Hol» បានចាត់ទុកនាងជាមនុស្សស្រីដែលឈ្លើយបំផុត គ្រាន់តែលោកខមមិនពាក្យថា Evening ស្រាប់តែជេរគ្មានដឹងក្បាលកន្ទុយតែម្តង។

លោកបានរៀបរាប់ថា «ចេញមកចរិកថោកហ្មង ស្រីអីចឹងលោកអើយឈ្លើយម្ល៉េះ គ្រាន់តែខំមិនពាក្យ Evening ចេញមកជេរគេចឹង បើមិនពេញចិត្តចាំបាច់ Reply ធ្វើអី ពាក្យ Evening មួយមាត់សោះវាមិនឈ្លើយអីផង លេង Facebook តែងតែ ចុក like cm ប្រើពាក្យ Evening good night morning afternoon អីនឹងវាជាពាក្យធម្មតាសំរាប់អ្នកលេង FB ហើយ»។

ជាការពិតក្នុងសារខមមិននោះលោកសរសេរដំបូងថា «Evening» ហើយនាងរូបស្រស់ឈ្មោះ ណាំ គីមសាន្ត បានតបវិញទាំងកំរោលថា «ឈប់បានឈប់ទៅ, មុន Evening មើលផងថា គេមានសង្សារហើយឬនៅ»។ គ្រានោះបុរសសង្ហាមិនព្រមចុះចាញ់ឡើយ ដោយខមមិនតបថា «អញ្ចឹងថាម៉េចវិញចុះ» ស្រាប់តែម្តងនេះនាងថា «ហើយម៉េចហ្នឹងឡប់មែន! អាឡប់»។ តែយ៉ាងណាបុរសនោះថា «ជេខ្ញុំប៉ុណ្ណឹងខ្ញុំមិនប្រកាន់ទេ តែឲ្យបងប្អូនដឹងពីចរិកមនុស្សម្នាក់នេះ»។