ភ្នំពេញ៖ ហាក់ស្ងប់ស្ងាត់មួយរយៈ ស្រាប់តែលេចដំណឹងកាលពីយប់ថ្ងៃទី១២ ឧសភា ថា រថយន្តឡិចស៊ីស RX300 មួយគ្រឿង ត្រូវបានចោរលួចទៅបាត់ដោយ​សុវត្ថិភាព ខណៈម្ចាស់ចត​ទុកមុខផ្ទះ ក្នុងបុរី សំបួរមាស តាមបណ្តោយផ្លូវ២១៧ (ចម្ការដូង) ស្ថិតក្នុង​សង្កាត់ដង្កោ ខណ្ឌដង្កោ។

ម្ចាស់រថយន្ត បានប្រាប់ថា «ខ្ញុំបាត់រថយន្តម៉ាក Lexus RX 300 ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2G-4194 ខណៈខ្ញុំចតនៅមុខផ្ទះ ដូចសព្វដង»។ រហូតមកទល់ពេលនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ រកពុំទាន់ឃើញនៅឡើយទេ ដោយកំពុងស្រាវជ្រាវតាមវែកមុខជនល្មើសមកផ្តន្ទាទោសតាមច្បាប់។