ភ្នំពេញ៖ បន្ទាប់ពីរមានការរិះគន់មកលើ លោក ជា វណ្ណារិទ្ធ ដែលជាពិធីករនិងតារាសម្តែង ។ ដែលថាតារារូបនេះ កំណាញ់កូនមិនឲ្យថតជាមួយ រួមជាមួយ នឹងពាក្យមុខរីករបស់ឪពុកម្ដាយនោះ។ ដែលធ្វើឲ្យភរិយាតារារូបនេះកើតទុក្ខ មិនស្ងប់នឹងអារម្មណ៍ ក៏បញ្ចេញប្រតិកម្មភ្លាមតែម្ដង។ នៅក្នុងគណនីយ ពិធីករនិងតារាសម្តែង ជា វណ្ណារិទ្ធបានលើកឡើងថា«មានប៉ុន្មានអ្នកដែលគិតថា ខ្ញុំចិត្តអាក្រក់មិនចង់ឲ្យប៉ះអូន ហ្វេម ឬ ថតជាមួយហ្វេម? ។ លោកថា «ពេលខ្លះហ្វេម ឃើញមនុស្សប្លែកមុខយំ និងរករឿង។ ខ្ញុំពេលខ្លះទប់ ហ្វេម មិនចង់ជាប់ផង ពេលបម្រាស់ខ្លួនម្តងៗ អ៊ីចឹងបើខ្ញុំមិនបានញញឹមដាក់ សូមកុំប្រកាន់ពេកចាំពេលមានកូនខ្លួនឯងវិញទៅដឹងប្រឹងហើយ!»។

ចំណែកភរិយារបស់លោក ជា វណ្ណារិទ្ធ ដែលទទួលស្គាល់ថា ស្វាមីរបស់ខ្លួនថា «ប្តីខ្ញុំជាបុគ្គលរបស់មហាជន ខ្ញុំយល់ប៉ុន្តែខ្ញុំនិងកូនខ្ញុំមិនមែនទេ ខ្ញុំនិងកូនខ្ញុំជាមនុស្សធម្មតាខ្ញុំមានផ្ទៃពោះខ្ញុំចាញ់កូនខ្ញុំមួម៉ៅ ខ្ញុំមានសិទ្ធិធ្វើមុខក្រញ៉ូវតាមធម្មជាតិ កូនខ្ញុំជាក្មេងតូចចេះយំចេះស្រែកចេះ រករឿងមិនទាន់ចេះសម្តែង ញញឹមដាក់អ្នករួសរាយដាក់អ្នកឡើយ!»។ អ្នកនាងបន្ថែមថា«កុំហារឡើងម៉ែឪកូនហ្នឹងឫកណាស់ មុខមិនរីក មិនចង់ឲ្យគេប៉ះកូនទេ មនុស្សអ៊ីចឹងៗកាលងាប់អស់?។ អ៊ីចឹងបានកម្ម វិធីមួយៗ គេមិនយកកូនទៅតាម ខ្លាចប៉ះមនុស្សប្រកាន់ខុសរបៀប អ៊ីចឹង គេស្រឡាញ់កូនអ្នកណា មិនសប្បាយចិត្ត តែមិនយល់សោះថា បេះដូង ម៉ែឪគេយ៉ាងណា ពេលកូនយំម្តងៗ? ។ លួងរកពុទ្ធោ មិនខ្វល់ថា អ្នកឯង ចេះអន់ចិត្ត និងស្គាល់អារម្មណ៍ ជាម៉ែឪគេហើយឬនៅ.?»។