ភ្នំពេញ៖តារាសម្ដែងស្រីស្រអែមស្រស់កញ្ញាពៅ លីដាមានសមត្ថភាពអាចសម្តែងបានច្រើនបែបបទ មិ​នថា​តួរ​កា​​ច​ តារាទឹកភ្នែក តួច្រណែនឈ្នានីស ជាដើម ហើយនាងក៏កំពុងរវល់ខ្លាំងជាមួយការថតខ្សែភាពយន្ដថ្មីរបស់ខ្លួនផងដែរ។
ជាមួយភាពជោគជ័យក្នុងវិស័យសិល្បៈនេះដែរប្រជាប្រិយភាពរបស់តារារូបនេះកាន់តែកើនឡើងមិនធម្មតានោះទេ។ស្រាប់តែថ្មីៗនេះនាងបានបង្ហោះលើគណនីហ្វេសប៊ុករបស់នាងថា «ប្អូនសូមអរគុណបង Bler Tonysum ខ្លាំងណាស់ចំពោះទឹកចិត្តដ៏ល្អបំផុតចំពោះគ្រួសារប្អូនប្អូនព្រមទាំងគ្រួសារសូមជូនពរបង និងក្រុមគ្រួសារអោយមានសុខភាពល្អសំណាងល្អធ្វើដំណើរទៅណាមកណាសូមអោយមានសុវត្ថិភាពជារៀងរហូតចង់ប្រាប់​ថាប្អូន និងគ្រួសារស្រលាញ់បងខ្លាំងណាស់សំរាប់បងមិនដែរភ្លេចគ្រួសារប្អូនមួយឆ្នាំណាទេ» ។

គួរបញ្ជាក់ផងដែរថាតារាស្រីរូបនេះតែងតែទទួលបានការលើកទឹកចិត្តកោតសរសើរ និងឱ្យតម្លៃ រហូតដល់មានគេទិញកាដូលើកទឹកចិត្តថែមទៀតផង។