ភ្នំពេញ៖បន្ទាប់ពីកវីនិពន្ធ លោកសុខ ជំនោរ រៀបការសាងគ្រួសារមកឃើញថាជីវិតគូស្វាមីភរិយាមួយគូនេះមានសុភមង្គល និងកាន់តែផ្អែមល្ហែមយ៉ាងខ្លាំងធ្វើឲ្យអ្នកគាំទ្រជាច្រើនច្រណែនគ្រប់គ្នា។

ជាមួយគ្រួសារកំពុងតែមានសុភមង្គលនេះផងដែរក៏ទទួលបានដំណឹងល្អដោយភរិយារបស់លោកកំពុងតែមានផ្ទៃពោះ និងជាចំណងដៃយ៉ាងពិសេសក្រោយអ្នកទាំងពីរបានរៀបការសាងសុភមង្គលជាមួយគ្នាយ៉ាងផ្អែមល្ហែម ។

ស្របពេលដែលមានការភ្ញាក់ផ្អើល និងរំភើបជំនួសកវីនិពន្ធដ៏ល្បីឈ្មោះលោកសុខ ជំនោរអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាអបអរសាទរដល់លោក និងគ្រួសារផងដែរ។