កណ្តាល៖ ថ្ងៃអាទិត្យចុងសប្តាហ៍សិស្សវិទ្យាល័យមួយក្រុមបាននាំគ្នាទៅលេងផ្ទះជីដូនរបស់មិត្តភក្រម្នាក់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយបានទិញស្រាបៀរមកផឹកស៊ីឡើងស្រវឹង លុះរសៀលថ្ងៃដដែលថ្ងៃទី១៣ ឧសភា ពួកគេនាំគ្នាចុះហែលទឹកលេង តែសំណាងអាក្រកទឹកទន្លេបាសាក់បានឆក់យកជីវិតមិត្តសម្លាញ់ម្នាក់ឈ្មោះ ព្រំ​ ភក្ដី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ក្រាំ​ដូន​ទៃ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

សមត្ថកិច្ចបានឲ្យដឹងថា «ជន​រង​គ្រោះ​បាន​លោត​ចុះ​ទៅ​ក្នុង​ទឹក​មុនគេ​ចំ​កន្លែង​ទឹក​ជ្រៅ​បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​លង់​ ឃើញ​ដូច​នោះ​មិត្តភក្ដិ​ទាំងអស់​គ្នា​បាន​លោត​ចុះ​ទៅ​ជួយ​ តែ​ជួយ​មិន​ទាន់​ ក៏​ស្រែក​ផ្អើល​ឆោឡោ​ហៅ​អ្នកស្រុក​ជិតខាង​ឲ្យ​ជួយ​មុជ​រាវរក​ រហូត​បាន​រក​ឃើញ​សាកសព​»។