ភ្នំពេញ៖ ដោយមានដុងសិល្បៈចម្រៀង តាំងពីតូច កុមារា ធឿន បូរី ដែលសាងភាពល្បីនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកក្នុងការបកស្រាយបទចម្រៀងសម័យដើម រហូតអ្នកផលិតកម្មវិធីទូរទស្សន៍ស្វែងរកហៅឡើងច្រៀងកម្មវិធីផ្សាយផ្ទាល់។ ពេលនេះទទួលបានឱកាសបណ្តុះវាសនា ពីសាលាអន្តរជាតិប៊ែលធី ដោយបានអាហារូបករណ៍សិក្សា ១០០% (ថ្នាក់ទី៣-ទី១២) និងភាសាអង់គ្លេសទូទៅ (Preschool-Level 12) មួយចប់កម្មវិធីសិក្សា។