ភ្នំពេញ៖ «ទិវាមាតាពិភពលោក» បានកន្លងផុតទៅមួយថ្ងៃទៅហើយ ដោយមានតារាប្រុសស្រី និងមហាជនទូទៅសំពះថ្លែងអំណរគុណអ្នកម្តាយដោយផ្ទាល់ និងអ្នកខ្លះទៀតធ្វើការនៅឆ្ងាយពីស្រុកកំណើតក៏បង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថ្លែងពីក្តីនឹករឭកអ្នកម្តាយដែលជាអ្នកមានគុណផ្តល់កំណើតឲ្យកូនគ្រប់ៗរូប។

ទន្ទឹមនោះ តារាចម្រៀង មាស សុខសោភា បានជូនពរអ្នកម្តាយក្នុងសំណេរថា «រីករាយថ្ងៃទិវាមាតាពិភពលោកសូមជូនពរ អ្នកម្ដាយជាទីស្រលាញ់របស់នាងខ្ញុំក៍ដូចជាអ្នកម្ដាយគ្រប់រូបនៅលើសកលលោក សូមឲ្យអ្នកម្ដាយមានសុខភាពល្អ សំណាងល្អ ជួបតែរឿងល្អៗ និងនៅជាម្លប់ដល់កូនៗជារៀងរហូត កូនស្រលាញ់អ្នកម្ដាយ»។