ភ្នំពេញ៖ នៅព្រលប់នៃរាត្រីថ្ងៃទី១៤ខែឧសភានេះ លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្មគ្រចិត្តជួយសង្គម បានប្រកាសថា ពេលនេះ លោក យូ ឌីស្កូ នៅមានវត្តមានស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រៀមដំណើរឡើងយន្តហោះទៅក្រៅប្រទេស ដើម្បីទទួលសេវ៉ា សង្គ្រោះជីវិត ដែលយាយីដោយជំងឺខូចក្រលៀន។

បង្ហាញពីរូបភាពជូនដំណើរ លោក យូ ឌីស្កូ ឡើងយន្តហោះ រួមវត្តមានដោយ លោក ឧកញ៉ា ក្មេង ឡេង ណាវ៉ាត្រា លោក ហេង ឡុង ក៏ភ្ជាប់នូវសារៀបរាប់នៅលើបណ្តាញសង្គមថា ព័ត៌មានក្តៅ! ! ! ! យូ​ ឌីស្កូ​ ចេញទៅប្រទេសឥណ្ឌព្យាបាលយប់នេះហើយសុំបងប្អូនជួយស៊ែរជូនពរគាត់វះកាត់អោយបានជោគជយ័ផងសុំអរគុណដល់ទេវតារស់ទាំងពីរអង្គចេញថ្លៃព្យាបាល​​បង្គ្រប់»។