ភ្នំពេញ៖ ស្ថិតវត្តមាននៅនឹងគ្រែពេទ្យអ្នកនាង ឈិន ច័ន្ទសុធារី ដែលមហាជនដក់នូវក្តីអាណិតអាសូរនិងជីវិតស្នេហាអភ័ព្វ ប្រឹងចិញ្ចឹមកូនភ្លោះពីរ តែម្នាក់ឯង នាងក៏បានរំលេចសារដ៏ក្តុកក្តូលដាស់អស់ចិត្តមហាជនជាថ្មីទៀត។ ក្នុងសារនោះ អតីតពិធីការិនី ដែលកំពុងញាំញីដោយជំងឺចាំបាច់ត្រូវសម្រាក់ពេទ្យ មិនអាចខ្ជីខ្ជារបាន នាងបាន សរសេថា« សូមព្រះជាម្ចាស់ជួយថែរក្សាខ្ញុំឲ្យបានឆាប់ជាឲ្យខ្ញុំបាជួបមុខកូនៗនិងមិត្តភក្ត័បងប្អូនឡើងវិញ»។ ដែលបង្ហាញឲ្យដឹងថា តាំងពីថ្ងៃភ្ជុំធំរយៈពេលបួនថ្ងៃហើយដែលខ្ញុំសំរាកនៅមន្ទីរពេទ្យខ្ញុំដេកយូរហើយលែងចង់ដេកទៀតហើយ សុំទោសដែលបាត់ដំណឹងរបស់ខ្ញុំមួយរយៈខ្លីនេះ. ខ្ញុំនិងធ្វើការ Live ជំរាបជូនលំអិតទៅកាន់បងប្អូនហើយចង់និយាយពាក្យខ្លះទៅកាន់មិត្តបងប្អូនមួយចំនួនរឿងមួយផងដែរ។ អ្នកនាង ឈិន ច័ន្ទសុធារី បានពោលថា «ជាតិនេះអភ័ព្វរឿងស្នហាមិនសមប្រកបហើយ ត្រូវមកឈឺប៊ិះអស់ជីវិតទៀត។
តែមិនអីទេអ្នកដែលចង់ឲ្យខ្ញុំស្លាប់ប្រហែលមិនបានដូចបំបំណងទេ ទេវតាមិនធ្វើបាបមនុស្សល្អទេ. បើខ្ញុំស្លាប់មែនខ្ញុំឡើងឋានសុខ តែបើមនុស្សចិត្តជាបិសាច ស្លាប់វិញនិងបានស្គាល់នរកនិងរកាដែកមិនខាន.ទោះបីខំធ្វើបុណ្យប៉ុណ្ណា តែនាងកុំភ្លេចថា បាបគឺបាប បុណ្យគឺបុណ្យចែកអោយដាច់ណាបិសាចតណ្ហាទាំងពីរ? អ្នកណាយល់អារម្មណ៍នេះ?» ។ប៉ុន្តែអ្នកនាងមិនបានប្រាប់ថានាងមានជំងឺអ្វីនោះទេ៕
