ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេងកំពុងមានកេរ្តិ៍ឈ្មោះល្បី កញ្ញា មាន សូនីតា ដែលត្រូវ បានគ្រប់គ្នាហៅថា«រាជនីក្រមា»ដែលទទួលបានប្រជាប្រិយភាពខ្ពស់។អ្វីដែលគួរឲ្យកត់សម្គាល់នោះតារាស្រីរូបនេះចូលចិត្តដើរលេងកំសាន្តនិងតំបន់ណាដែលថ្មីៗ ដែលធ្វើឲ្យមនុស្សមួយចំនួនបាននិយាយរិះគន់កញ្ញាថា«មានលុយច្រើនពេករហូតដើរលេងមិនចេះចប់»។

ប៉ុន្តែភ្លាមៗនោះកញ្ញា បានបង្ហោះសារប្លែកៗមួយទៀតហើយ នៅក្នុងគេហទំព័រហ្វេស ប៊ុករបស់នាងថា«យើងចេះចាយលុយចឹង យើងចេះរកលុយដែរហើយ ដូច្នេះយើងចេះរកក្តីសុខដែលអ្នកដ៏ទៃមិនដឹងច្បាស់ដូចខ្លួនយើង ដឹងខ្លួនឯងនោះទេ»។ កញ្ញា មាន សូនីតា លើកឡើងថា «ចំណាយពេល ១ នាទីអ្នកហ្នឹងដឹងខ្ញុំគិតអីត្រង់គេរកស៊ីឡើងខ្មើតអត់មានអ្នកឃើញបងៗចេះតែប្រៀបធៀបអ្នកនេះអ្នកនោះគេល្អចេះល្អចុះហើយចុះបើតារាខ្មែរប្រាប់ពីតំលៃខ្លួនពេលថតម្តងៗបងមានពាក្យនិយាយទៀតថាហេតុអីបានមានតំលៃខ្លួនតិចម្ល៉េះ?ចុះបងមានមើលចំនួនប្រជាជនគេមើលxប៉ុន្មានដងចេះថ្លឹងថ្លែងផងបង ហេតុអីបានជាគេល្អគ្រប់យ៉ាង? ហេតុអីបានជាមើលងាយតែគ្នាឯង?»។ កញ្ញា មាន សូនីតា បន្ថែមទាំងហួសចិត្តទៀតថា «ហេតុអីបានជាមិនចេះឲ្យតំលៃអីដែលខ្លួនមានចឹង បងអើយបង »៕