ភ្នំពេញ៖ នៅក្នុងគណនីហ្វេសប៊ុកផលិតករកុនល្បីឈ្មោះ លោក ឆាយ បូរ៉ា ដែលផុសភ្ជាប់នឹងសារបញ្ជារទៅអភិបាលខេត្តកំពតទៅដកហួតចេញផ្លាកសញ្ញាអស់ច្បាប់ ពីការប្តូរឈ្មោះ ពីរមណីយដ្ឋានឋានសួគ៌បូកគោទៅជារមណីដ្ឋានឋានសួគ៌សុខា។ លោក ឆាយ បូរ៉ា ដែលជាផលិតករល្បីក៏បានរំលេចសារត្អូញត្អែ ដែលកន្លងមករកឱកាសផិតទេសភាពលើដែលទេសចរដ៏ប្រណិតនេះ ចូលក្នុងភាពយន្តមិនបាន ។

នៅក្នុងគណនីហ្វេសប៊ុក ផលិតករភាពយន្តក៏បានបង្ហាញជាសាធារណៈ ដោយផ្តើមដោយថា«សូមជម្រាបជួនសម្តេចដែរថា ផលិតករភាពយន្តចង់ទៅថតភាពយន្តនៅទីនោះណាស់ ព្រោះចង់ផ្តិតយកតំបន់ទេសចរណ៍របស់ខ្មែរ ដើម្បីដើម្បីផ្សព្វផ្សាយដល់ជាតិនិងពិភពលោក តែពិបាក ត្រង់ថា ត្រូវដាក់ពាក្យស្នើរសុំទៅក្រុមហ៊ុន ដែលលើសពីសមត្ថភាពរបស់ពួកយើង។ តើផលិតករភាពយន្តអាចស្នើរសុំត្រឹមខេត្តបានទេ? ហេតុអ្វីបានជាក្រុមហ៊ុននេះត្រូវគ្រប់គ្រងភ្នំមួយទាំងមូល? ក្នុងចម្ងល់ដូចគ្នាទៅនឹងលោក ឆាយ បូរ៉ា ផលិតភាពយន្តដ៏ល្បីឈ្មោះ លោក ហ្វៃ សំអាង ក៏ពោលដែរថា«ថតកុននៅក្នុងស្រុកខ្មែរសោះ ក៏ពិបាកដល់ម្លឹងដែរ។ តំបន់អង្គរវត្តក៏ដូចគ្នា ពិបាកអីក៏ពិបាកម្លេះទេសម្តេច?»។

ក្រៅពីសម្ដែងក្ដីកង្វល់ ប្រាប់ដល់ថ្នាក់ដឹកនាំប្រទេស ផលិតករភាពយន្តល្បីៗឈ្មោះ ពីររូបក៏បានធ្វើសំណូមពរដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយសម្រួលដោយក្ដីអនុគ្រោះមកពួកគាត់ទាំងពីរ ក៏សូមអំពាវនាវបន្ថែមនៅតាបណ្ដាញសង្គមហ្វេសប៊ុកទៀត។ ខណៈដែលហ្វេសប៊ុក លោ ឆាយ បូរ៉ា ក៏ទទួចបន្តថា«អានហើយគាំទ្រទាំងអស់គ្នាផង។ ដាក់លិខិតតាមខុត្តការល័យ អាចមិនបានដល់សម្តេច»។