ភ្នំពេញ៖ អតីតកញ្ញាឯក«Miss Grand Cambodia 2016»ក៏ដូចជាតួឯកស្រីក្នុងរឿង «បន្តោងឆ្នាំងដី» កញ្ញា ហេង ចន្ថា ពេលនេះកំពុងមានទុក្ខជាទម្ងន់ ដែលកំពុងសម្រាកនៅក្នុងមន្ទីពេទ្យ។

បើយោងតាមគណនីហ្វេសប៊ុករបស់ តួឯករឿង «បន្តោងឆ្នាំងដី»បានបង្ហោះសាររៀបរាប់ ថា«ពេលនេះម៉ាក់របស់ខ្ញុំកំពុងតែនៅក្នុងបន្ទប់វះកាត់។ ពេទ្យប្រាប់ថាគាត់ខ្សោយណាស់មិនអាចវះកាត់បានទេ ប៉ុន្តែដោយគាត់ទ្រាំបានក៏ ពេទ្យសម្រេចចិត្តវះកាត់តែម្តង។កូនមានតែបន់ស្រន់ពីចំងាយឲ្យម៉ាក់រឹងមាំឡើងហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីការវះកាត់នេះបានបញ្ចប់រួចរាល់ម៉ាក់និងបានប្រសើរឡើង»។