ភ្នំពេញ៖ ដោយមានការជំរុញ ពីអ្នកជុំវិញខ្លួន ជាមួយនឹងដុងសិល្បៈប៉ិនប្រសប់ពីកំណើត បានប្រែក្លាយ និងអ្នកនិពន្ធបទចម្រៀងថ្មីឱ្យផលិតកម្មចម្រៀង។កំលោះសង្ហា ឆេង ទីម៉ា វិវដ្តខ្លួនរហូតក្លាយជាអ្នកដឹកនាំ
ព្រមនឹងដំណើរសិល្បៈមានការរីកចម្រើនឡើង បានបន្លប់ខ្សែជីវិតជាក្មេងកំព្រា ភ្លាប់រស់នៅក្នុងភាពឯកា នាស្រុកកំណើតនៅ កោះកំពង់ត្រុំ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាមនោះ ពេលនេះកវីស៊ីឈ្នូលវ័យ២២ឆ្នាំរូបសង្ហា ឆេង ទីម៉ា ក៏បង្ហាញក្តីសង្ឃឹមថា«ថ្ងៃណាមួយខ្ញុំនឹងក្លាយជាតារាចម្រៀងមួយរូប ដែលអាចផលិតស្នាដៃថ្មីដោយខ្លួនឯងដោយមិនចម្លងពីសាសន៍ដទៃ»។
កូនកំព្រាក្លាយជាតារាសិល្បៈរូបសង្ហា ងារលើវិថីសិល្បៈចម្រៀងជាកវី ស៊ីឈ្នូល ឆេង ទីម៉ា ក៏បានបង្ហាញឲ្យដឹងទៀតថា « ខ្ញុំបានត្រៀមចេញបទចម្រៀងដែលជាស្នាដៃថ្មីរបស់ខ្ញុំជាច្រើនបទ ដើម្បីរួមចំណែកក្នុងការលើកស្ទួយដល់ការនិពន្ធបទភ្លេងថ្មី និងចង់បម្រើអារម្មណ៍បងប្អូនមិត្តអ្នកស្តាប់»។
លោកឲ្យដឹងបន្ថែមថា «ពេលថ្មីៗខ្ញុំនេះបានចេញបទថ្មីរបស់ខ្ញុំមួយបទដែលមានចំណងជើងថា “ជីវិតធ្លាប់តែកំព្រា”។ បន្ទាប់ពីចេញបទនេះខ្ញុំទទួលបានការគាំទ្រជាច្រើនរហូតធ្វើឱ្យខ្ញុំកាន់តែមានជំនឿចិត្ត នឹងខិតខំឱ្យកាន់តែខ្លាំងដើម្បីបំពេញចិត្តអ្នកគាំទ្រ។
