ភ្នំពេញ៖ ថ្មី​ៗនៅ​ក្នុងគណនីហ្វេស​ប៊ុក អ្នកស្រី លី សុខុន ដែល​ជា​តំណាង​ជួរ​មុខ​សមា​គម​កូន​ខ្មែ​នៅ​ប្រទេស​បារាំង ហើយ​ក៏​ជាអ្នកស្ពុនស័រតារាចម្រៀង​ទៅ​ច្រៀង​និង​សម្តែង​នៅ​ប្រទេស​បារាំងដ៏មានប្រជាប្រិយ​ភាព​ បានបញ្ចេញសារប​ង្ហាញពីរការ គាំទ្រ​ខ្លាំង​ពីរ​សំណា​ក់ប​ងប្អូ​នខ្មែរនៅប្រទេសបារាំង​។ បន្ថែមនោះ​ អ្នកស្ពុនស័រវ័យ​ចំណាស់រូបនេះ​ ក៏​បង្ហាញ​ខ្ញុំ​មាន​គម្រោង​ធានាតារាចម្រៀង​ល្បី​នៅ​កម្ពុជា លោក ខេមរៈ សិរីមន្ត​ មកច្រៀង​នៅ​បា​រាំ​ង​ឆា​ប់​ៗមានប្អូនគាំទ្រទេ​?​

 

អ្នក​ស្រីលី សុខុន ក៏​បាន​នបង្ហាញ​ឲ្យ​ដឹង​បន្ត​នៅ​ក្នុង​គណនីហ្វេស​ប៊ុក​អ្នក​ស្រី​ទៀតថា ថា«​មិន​ចម្លែកទេដែល ពុកម៉ែបងប្អូនខ្មែរ នៅប្រទេសបារាំង&សហគមន៍​អ៊ឺរុបទាំ​ងមូល បាន​សំណូម​ពរ ដល់​រូប​នាង​ខ្ញុំដែ​លជា​តំណាង​ជួរ​មុខឲ្យ​សមាគ​មកូ​នខ្មែ​រចា​ប់​ដៃ​សុំទំ​នាក់​ទំន​ងយ​កកំ​ពូលតារាចំរៀងដ៏ល្បី Khemarak Sereymun មក​សម្តែង​ជូន​បង​ប្អូន​ខ្មែរ​នៅ​ប្រទេស​បារាំ​ងសា​រជាថ្មីម្ដងទៀត។​ព្រោះក​ត្តាសំ​ខាន់​គឺរា​ល់​ការសម្តែង​រប​ស់គា​ត់បា​នទ​ទួ​លកា​រគាំ​ទ្រស្រ​ឡាញ់​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ពីសំ​ណាក់​បង​ប្អូន​ខ្មែរ​។

 

​អ្នកស្រី​លី សុខុន បង្ហើប​ថា«ខ្ញុំមិនហ៊ានសន្យាចំពោះបងប្អូនខ្មែរយើងក្នុងបញ្ហានេះទេ ប៉ុន្តែ​ខេមរៈ សិរីមន្ត​បានខ្សឹបប្រាប់ខ្ញុំថា:ខ្ញុំបាទ ខេមរៈ សិរីមន្ត​ សប្បាយចិត្តណាស់បានបងប្អូន នៅប្រទេសបារាំង​លោក​គាំ​ទ្រ​ខ្ញុំច្រើន ថ្ងៃក្រោយ​បើមាន​ឪកាស​ខ្ញុំ​និង​វិល​មក​សម្តែងនៅ​​ប្រទេ​ស ​បារាំ​ងជាថ្មីម្ដងទៀត»។

អ្នកស្រីក៏​បាន​បញ្ជាក់ថា «រាល់ការសម្តែង​ដែល​អញ្ជើញ​តារាចម្រៀងល្បី​ៗពីកម្ពុជា​ ក៏​ជា​ចំណែក​នៃ​​សក​ម្មភា​ពស​ប្បុរសធម៌​យ​ដ​ល់​ក្មេង​កំ​ព្រា​&​ជ​ន​ក្រី​ក្រ​នៅ​ស្រុ​កខ្មែរ»។