ភ្នំពេញ៖ បន្ទាប់ពីមានការព្រមានពីតារាសម្តែងវ័យក្មេងក្នុងរឿង ម្ជុលបាតសមុទ្រ កញ្ញា កង ចន្ទ័វលក្ខ័ ហៅ ណាំហ្វា ប្រកាសពីគម្រោងបកអាក្រាតផលិករភាពយន្តល្បីឈ្មោះ រឿងជំពាក់លុយថ្លៃជួលនាងទៅសម្តែងចំនួន៤០០ដុល្លារ កើតកាន់ខែមិនព្រមឲ្យនោះ។ មិនប៉ុន្មានផលិតករដែលមានខ្លួន ទំនងជាខ្លាចភាពអាម៉ាសត្រូវបានទម្លាយពេញក្នុងបណ្តាញសង្គម ដែលបែបពីតារាគម្រាមនោះ ក៏រួតរះ លះបំណុលនោះភ្លាមៗ។
ប្រភពពីរង្វង់អ្នកសិល្បៈស្និតស្នាលជាមួយតារាស្រីកញ្ញា ណាំហ្វា បានបង្ហើបប្រាប់ឲ្យដឹងមុននេះបន្តិចថា ក្រោយពីមានការបែកធ្លាយព័ត៌មានដ៏រសើបជុំវិញករណីផលិតកររបស់ស្ថានីយ៍ទូរទស្សន៍PNNម្នាក់ ដែល ជំពាក់លុយតារាស្រីនាង ណាំហ្វា មានរយៈពេល១ឆ្នាំនិងមិនព្រមចេញមុខទូទាត់សងសំណងដល់នាងនោះភ្លាមៗនេះផលិតករម្នាក់នេះក៏ប្រញ៉ាប់ចេញមុខសម្រួលជាមួយសាមីខ្លួន ដោយព្រម ផ្តល់លុយ ចំនួន៤០០ដុល្លារដែលនៅជំពាក់មកឲ្យ ណាំហ្វា ដើម្បីជាការបញ្ចប់រឿង៕
